top of page

ការប៉ាន់ប្រមាណសក្តានុពលដៃគូ

ការ​អញ្ជើញ​ចំពោះស្ថាប័នក្នុងស្រុកក្នុងការបង្ហាញខ្លួនឱ្យUSAID បានស្គាល់ពីស្ថាប័នរបស់ខ្លួន

USAID ជាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ កំពុងស្វែងរកការផ្តល់ជំនួយមូលនិធិរបស់ខ្លួន ដោយផ្ទាល់ទៅដល់ដៃគូ​ជាស្ថាប័នក្នុងស្រុក ក្នុងប្រទេសកម្ពុជា។

 

ដើម្បីបានដឹងអំពីដៃគូក្នុងស្រុកដែលមានសក្តានុពលនៅក្នុងប្រទេសកម្ពុជា ទីភ្នាក់ងារ USAID បានចុះកិច្ចសន្យាជាមួយអង្គការក្នុងស្រុក VBNK ដើម្បីធ្វើការប៉ាន់សក្តានុពលដៃគូរបស់ USAID (ហៅកាត់ថា PLA) ។ PLA មានគោលបំណងកំណត់ស្ថាប័នក្នុងស្រុកក្នុងប្រទេសកម្ពុជា ដែលមានសមត្ថភាព និងមានចំណាប់អារម្មណ៍ក្នុងការធ្វើជាដៃគូជាមួយ USAID ឬ ស្ថាប័នដែលមានសក្តានុពលក្លាយជាដៃគូ USAID តែត្រូវការពង្រឹងសមត្ថភាពបន្ថែម។ USAID មានចំណាប់អាម្មណ៍ជាពិសេសក្នុងការបង្កើនភាពជាដៃគូក្នុងស្រុកលើ  វិស័យកសិកម្ម បរិស្ថាន ការអភិវឌ្ឍសេដ្ឋកិច្ច សេវាអភិវឌ្ឍន៍អាជីវកម្ម/ស្ថាប័ន កុមារ និងយុវជន សុខភាពសាធារណៈ និងអប់រំ។

របៀបចាប់ផ្តើម ក្នុងការបំពេញទម្រង់ស្ទង់មតិដើម្បី បង្ហាញចំណាប់អារម្មណ៍របស់ស្ថាប័នអ្នក៖

ការបំពេញការស្ទង់មតិនេះ នឹងចំណាយពេលប្រហែល ១៥-២០ នាទី។

 

ប្រសិនបើអ្នកជាស្ថាប័នក្នុងស្រុក (ឧ. អង្គការក្នុងស្រុក ក្រុមហ៊ុនក្នុងស្រុក ឬស្ថាប័នផ្សេងទៀត) ឬជាអង្គការអន្តរជាតិដែលបានបង្កើតឡើងក្នុងស្រុក (ដូចនិយមន័យ ដែលបានកំណត់ដូចខាងក្រោម),  មានជំនាញក្នុងវិស័យ/ផ្នែកបច្ចេកទេសណាមួយដែលបានរាយ ខាងក្រោម ហើយមានចំណាប់ អារម្មណ៍ពិតប្រាកដក្នុងការធ្វើជាដៃគូជាមួយ USAID សូមចុចលើតំណភ្ជាប់ខាងក្រោម ដើម្បីចាប់ផ្តើមការស្ទង់មតិ៖

ចាប់ផ្ដើមស្ទង់មតិ

អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ គួរតែពិចារណាជាមុនសិន ថាតើពួកគេ ឆ្លើយតបតាម និយមន័យ របស់ USAID ស្តីពី "បានបង្កើតឡើងក្នុងស្រុក" ដែរឬទេ (ដូចដែលបានកំណត់ខាងក្រោម) មុននឹងបំពេញទម្រង់ស្ទង់មតិនេះ។

កាលបរិច្ឆេទផុតកំណត់៖ ១៧ សីហា ២០២៤

សម្រាប់ការសាកសួរព័ត៌មានបន្ថែម៖ សូមផ្ញើអ៊ីមែលមកកាន់ usaid-pla@vbnk.org

 

អ្នកមិនចង់បំពេញទម្រង់ស្ទង់មតិនេះទេ?

ប្រសិនបើអ្នកជាស្ថាប័នក្នុងស្រុក ឬអង្គការអន្តរជាតិដែលបានបង្កើតឡើងក្នុងស្រុក (ដូចដែល បានកំណត់ខាងក្រោម) ហើយមិនចង់បំពេញទម្រង់ស្ទង់មតិនេះ សូមចំណាយពេល មួយនាទី ដើម្បីជួយប្រាប់យើងពីមូលហេតុ ដោយចុចលើតំណភ្ជាប់ខាងក្រោម៖

សូមផ្ញើព័ត៌មានត្រឡប់របស់អ្នកមកយើងខ្ញុំ

សូមចំណាំថា ការបំពេញការស្ទង់មតិនេះ មិនមានការធានាណាមួយ ថានឹងបានទទួលការគាំទ្រមូលនិធិពី USAID នាពេលអនាគត នោះទេ។

ការ​ប្រកាស​នេះ​កំពុង​ត្រូវ​បាន​ផ្ញើ​ចេញ​តាម​រយៈ​បណ្តាញអង្គការ/ស្ថាប័ន​មួយ​ចំនួន។ យើងសូមអធ្យាស្រ័យ ប្រសិនបើអ្នកបានឃើញ ការបង្ហោះរបស់យើងច្រើនដង។ យើងស្នើសុំ អង្គការ/ស្ថាប័នមួយ ឆ្លើយតបនឹងសំណួរស្ទង់មតិនេះ តែម្តងប៉ុណ្ណោះ។

ព័​ត៌​មាន​បន្ថែម

វិស័យ/ផ្នែកបច្ចេកទេស ដែល USAID ចាប់អារម្មណ៍ខ្លាំងបំផុត

USAID មានចំណាប់អារម្មណ៍ក្នុងការបង្កើនភាពជាដៃគូក្នុងស្រុក ជាមួយប្រភេទនៃ អង្គការ/ស្ថាប័ន ដូចខាងក្រោម៖

  • ផ្នែកកសិកម្ម/បរិស្ថាន៖ អាជីវកម្មកសិកម្ម, ការកែច្នៃអាហារ, ការគ្រប់គ្រងក្រោយប្រមូលផល និងខ្សែសង្វាក់ផលិតផលដែលរក្សាភាពត្រជាក់, សេវាអប់រំ និងប្រឹក្សាយោបល់ផ្នែកកសិកម្ម,ការគ្រប់គ្រងធនធានធម្មជាតិ, បសុសត្វ, វារីវប្បកម្ម, ការការពារ/អភិរក្សជីវៈចម្រុះ, ការបន្សាំ និងកាត់បន្ថយបំរែបំរួលអាកាសធាតុ, កសិកម្មអាកាសធាតុវៃឆ្លាតតាមអាកាសធាតុ, ប្រឆាំងការជួញដូរសត្វព្រៃ, ព្រៃឈើ ការដាំដើមឈើឡើងវិញ ការស្ដារព្រៃឈើ។

  • ផ្នែកការអភិវឌ្ឍន៍សេដ្ឋកិច្ច៖ ក្របខណ្ឌដើម្បីគាំទ្រដំណើរការអាជីវកម្ម, សភាពាណិជ្ជកម្ម, យេនឌ័រ និងបរិយាបន្ន, នវានុវត្តន៍ និងបច្ចេកវិទ្យាឌីជីថល, ឧស្សាហកម្ម STEM, សេដ្ឋកិច្ចបៃតង និងការងារបៃតង, ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព, សេវាកម្មបណ្តុះបណ្តាល បច្ចេកទេស/វិជ្ជាជីវៈ/ការអភិវឌ្ឍ/ការគ្រប់គ្រង, ផលិតសម្លៀកបំពាក់/វាយនភ័ណ្ឌ/កាត់ដេរ។

  • ផ្នែកសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម/អភិវឌ្ឍស្ថាប័ន៖ សេវាកម្មអភិវឌ្ឍអាជីវកម្ម, សេវាការត្រួតពិនិត្យ និងការវាយតម្លៃ, ការស្រាវជ្រាវទីផ្សារ/សង្គម និង/ឬការប៉ាន់ប្រមាណ,  សេវាអភិវឌ្ឍអង្គការ/ស្ថាប័ន, ហិរញ្ញប្បទានខ្សែសង្វាក់ផ្គត់ផ្គង់ / ប្រភពហិរញ្ញប្បទាន (អ្នកផ្តល់មូលធិនិ និងផ្នែកឯកជន) ។

  • ផ្នែកកុមារ និងយុវជន៖ កិច្ចការពារកុមារ, ការអភិវឌ្ឍយុវជន, ការបំបែកកុមារពីគ្រួសារដែលមិនចាំបាច់, សមាហរណកម្មកុមារទៅក្នុងគ្រួសារ, ការផ្លាស់ប្តូរ/បិទ "មណ្ឌលកុមារកំព្រា", ការអភិវឌ្ឍកុមារតូច, កុមារកំព្រា និងយុវជនដែលងាយរងគ្រោះ, អាហាររូបត្ថម្ភរបស់កុមារ។

  • ផ្នែកសុខភាព៖ សុខភាពសហគមន៍, គាំពារសង្គម (ការទទួលបាន និងការទទួលខុសត្រូវ), ការទំនាក់ទំនងបែបផ្លាស់ប្តូរអាកប្បកិរិយា, សុខភាពឌីជីថល, កម្មវិធីពិការភាព, ជំងឺផ្តាសាយបក្សី និងការសង្កេតតាមដាន, ការពង្រឹងប្រព័ន្ធសុខភាព, គោលនយោបាយសុខភាព, ជំងឺឆ្លង, សុខភាពមាតា ទារក និងកុមារ, សេវាផ្លូវចិត្ត-សង្គម/សេវាសុខភាពផ្លូវចិត្ត, សុខភាពបរិស្ថាន, ផែនការគ្រួសារ និងសុខភាពបន្តពូជ។

  • ផ្នែកអប់រំ៖ ការអប់រំមូលដ្ឋាន, ការអភិវឌ្ឍន៍ជំនាញឌីជីថល, បច្ចេកវិទ្យាអប់រំ ការអប់រំ បរិយាបន្ន/ពិការភាព, ការសិក្សាកម្រិតខ្ពស់(ឧត្តមសិក្សា), ការអភិវឌ្ឍកម្លាំងពលកម្មយុវជន, ការស្រាវជ្រាវលើការអប់រំ។

  • ផ្នែកពហុវិស័យ៖  ការអភិវឌ្ឍន៍យេនឌ័រ និងបរិយាបន្ន, (រួមមាន ពិការភាព, LGBTQI+, ជនជាតិដើមភាគតិច), ការគ្រប់គ្រងទិន្នន័យ, ការចូលរួមរបស់ផ្នែកឯកជន។

និយមន័យរបស់ USAID លើពាក្យ “ស្ថាប័នក្នុងស្រុក”  និង “ដៃគូដែលបានបង្កើតក្នុងស្រុក

អង្គភាព/ស្ថាប័នក្នុងស្រុក ” មានន័យថា ក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក សមាគម ឬស្ថាប័នផ្សេងទៀតដែល៖

  1. ត្រូវបានចុះបញ្ជីស្របច្បាប់ក្នុងប្រទេសកម្ពុជា

  2. មានកន្លែងអាជីវកម្ម ឬប្រតិបត្តិការសំខាន់របស់ខ្លួនក្នុងប្រទេសកម្ពុជា

  3. ភាគច្រើនជាកម្មសិទ្ធិរបស់បុគ្គលដែលជាពលរដ្ឋ ឬអ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់ នៃប្រទេសកម្ពុជា, និង

  4. ត្រូវបានគ្រប់គ្រងដោយតួអង្គអភិបាលកិច្ច ដែលភាគច្រើនជាពលរដ្ឋ ឬអ្នករស់នៅ អចិន្ត្រៃយ៍ស្របច្បាប់ក្នុងប្រទេសកម្ពុជា។

ដៃគូដែលបានបង្កើតឡើងក្នុងស្រុក ” ត្រូវបានកំណត់ថា ជាអង្គការអាមេរិក ឬអង្គការអន្តរជាតិ ដែលធ្វើការតាមគំរូប្រតិបត្តិការ/កម្មវិធីដែលដឹកនាំដោយក្នុងស្រុក និង៖

1. បានរក្សាប្រតិបត្តិការជាបន្តបន្ទាប់ក្នុងប្រទេស យ៉ាង ហោចប្រាំឆ្នាំ និងបង្ហាញពីវត្តមានដ៏យូរអង្វែង នៅក្នុងប្រទេស តាមរយៈការប្រកាន់ខ្ជាប់ ឬស្របតាម ខាងក្រោម៖

  • បុគ្គលិកក្នុងស្រុក យ៉ាងហោចណាស់ 50 ភាគរយ នៃបុគ្គលិកការិយាល័យសរុប,

  • រក្សាការិយាល័យក្នុងស្រុកជាក់លាក់,

  • ការចុះឈ្មោះជាមួយអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ,

  • គណនីធនាគារក្នុងស្រុក,

  • ផលប័ត្រនៃកម្មវិធីដែលបានអនុវត្តក្នុងស្រុក។

 

2. បានបង្ហាញទំនាក់ទំនង ទៅកាន់សហគមន៍មូលដ្ឋាន, រួមមាន៖

  • ប្រសិនបើស្ថាប័នមានតួអង្គអភិបាលកិច្ច (ឬក្រុមប្រឹក្សាភិបាល)  នោះ សមាជិកភាគច្រើន ជាប្រជាពលរដ្ឋក្នុងស្រុក។

  • លិខិតគាំទ្រពីអង្គការ/ស្ថាប័នក្នុងស្រុកដើម្បីបញ្ជាក់ការងាររបស់ខ្លួន, និង

  • លក្ខណៈវិនិច្ឆ័យដទៃទៀត ដែលស្ថាប័នអ្នកអាចលើកឡើង ដើម្បីបង្ហាញថា ស្ថាប័នអ្នកមានប្រភពក្នុងស្រុក។

34-VBNK-Logo.png
bottom of page