Social Media Training

វគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អង្គកាVBNK – របៀបរៀបចំ គេហទំព័រហ្វេសប៊ុកមួយឲ្យបានល្អនិងជោគជ័យ

ការជ្រាបចូលនូវប្រព័ន្ធអិនធឺណិត(internet)និងទូរស័ព្ទដៃទំនើប(smartphone)កំពុងតែមានការកើនឡើងពីមួយឆ្នាំទៅឆ្នាំនៅក្នុងប្រទេសកម្ពុជាហើយប្រព័ន្ធហ្វេសប៊ុកសព្វថ្ងៃនេះបានក្លាយជាប្រភពនៃការផ្តល់ព័ត៌មានដ៏សំខាន់បំផុតសម្រាប់ប្រជាជនកម្ពុជាភាគច្រើន។ អង្គការសង្គមស៊ីវិលកម្ពុជាបានប្រើប្រាស់ប្រព័ន្ធហ្វេសប៊ុកជាវេទិការមួយសម្រាប់ទំនាក់ទំនងទៅកាន់មនុស្សគោលដៅរបស់ខ្លួន និងដើម្បីផ្សព្វផ្សាយពីសកម្មភាពនានារបស់ខ្លួន ក៏ប៉ុន្តែមានអ្នកប្រើប្រាស់មួយចំនួននៅពុំទាន់មានជំនាញគ្រប់គ្រាន់ក្នុងការផលិតនូវខ្លឹមសារដ៏ទាក់ទាញនិងទំនាក់ទំនងឲ្យមានប្រសិទ្ធិភាពជាមួយនិងក្រុមមនុស្សគោលដៅរបស់ខ្លួននោះទេ។

ដើម្បីជួយសម្រួលនិងដោះស្រាយបញ្ហាដល់អង្គការសង្គមស៊ីវិល   អង្គការ VBNK តាមរយៈគម្រោងពង្រឹងសង្គមស៊ីវិលកម្ពុជាហៅកាត់ CCSS នឹងបើកវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធផ្សព្វផ្សាយសង្គមដោយផ្តោតលើរបៀបនៃការរៀបចំបង្កើតគេហទំព័រហ្វេសប៊ុកមួយឲ្យបានល្អជោគជ័យ និងបង្កើតយុទ្ធសាស្រ្តដ៏សាមញ្ញមួយដើម្បី ផលិតបាននូវខ្លឹមសារដ៏គួរឲ្យទាក់ទាញដើម្បីបង្កើនការទំនាក់ទំនង និងឥទ្ធិពលជាមួយនិងក្រុមមនុស្សគោលដៅតាមរយៈគេហទំព័រហ្វេសប៊ុកអង្គការរបស់អ្នក។

សម្រាប់ព័ត៌មានបន្ថែម សូមទាញយកតាមរយៈ VBNK Social Media Flyer 03102019

VBNK Social Media Training – Managing a Successful Facebook Page

Smartphone and internet penetration are increasing year-on-year in Cambodia and Facebook has become many Cambodians’ most important source of information. Most Cambodian civil society organizations use Facebook as a platform to reach out to their audience/s and promote their activities, but some lack expertise to produce compelling content and engage their audience effectively.

To help civil society organizations overcome this challenge, VBNK, through the CCSS project will be offering a hands-on Social Media Training course focused on how to manage a successful Facebook page and develop a simple strategy to create compelling content to increase the reach and impact of your organisation’s Facebook page.

More Information Download Here: VBNK Social Media Flyer 03102019

Registration Form Below

ទម្រង់ចុះឈ្មោះ | Registration Form










*** សូមអានផ្ទៀងផ្ទាត់មុនពេលចុចបញ្ជូន៖ ជាលក្ខខណ្ឌតម្រូវជាមុន សិក្ខាកាមត្រូវប្តេជ្ញាចិត្តក្នុងការចូលរួមរៀនវគ្គបណ្តុះបណ្តាលឲ្យបានទាំងបីលើក។ សិក្ខាកាមដែលមិនអាចចូលរួមបានទាំងបីលើកទេ នឹងត្រូវបានស្នើឲ្យចុះឈ្មោះម្តងទៀតសម្រាប់វគ្គបណ្តុះបណ្តាលផ្សេងទៀតនាពេលអនាគត។

***Please read before submit: As a prerequisite, participants must commit to attending all 3 of the training days. Those who are unable to commit, will be asked to re-register for another training in the future